ចំណុចទី ១ គឺ Google Pixel 10 ទទួលបាននូវឈីប Tensor G5 ទំហំ 3nm ថ្មី ដែលផលិតដោយ TSMC ដែលមានល្បឿនដំណើរលឿនជាងមុខទ្វេរដងឯណ្ណោះ បើប្រៀបធៀបនឹងឈីប Tensor G4 ។
ចំណុចទី 2 គឺ Google Pixel 10 ទទួលបានប្រព័ន្ធប្រតិបត្តិការ Android 16 ចេញពីប្រអប់តែម្តង ពោលគឺអាចអាប់ឌែតបានដល់់ទៅ ៧ឆ្នាំ ឯណ្ណោះ ជាមួយគ្នានេះក៏ទទួលបាននូវប្រព័ន្ធមុខងារ AI ថ្មីៗជាច្រើនផងដែរ។
ចំណុចទី 3 គឺ Google Pixel 10 ទទួលបានប្រព័ន្ធថ្មីដែលទំហំធំជាងមុនខ្ទង់ 5000mAh គ្រប់ម៉ូឌែលទាំងអស់តែម្តង លើសពីនេះក៏ទទួលបានកម្លាំងសាកខ្លាំងជាងមុនផងដែរ។
ចំណុចទី ៤ គឺ Google Pixel 10 ទទួលបានប្រព័ន្ធកាមេរ៉ាថ្មីទាំងស្រុងដែលភ្ជាប់មកជាមួយលេន Telephoto តែម្តង ខណៈ Google Pixel 10 Pro, Pixel 10 Pro Fold និង 10 Pro XL វិញ គឺរក្សានៅដដែល៕
ជាមួយគ្នានេះ គួរបញ្ជាក់ថា សម្រាប់ផ្នែកអេក្រង់វិញ ក៏ទទួលបាននូវការអាប់ឌែតថ្មីបន្តិចបន្តួចផងដែរ។ ចំណែកជម្រើសពណ៌ទៀតសោកក៏ទទួលបាននូវជម្រើសពណ៌ថ្មីៗជាច្រើនដូចជាពណ៌ខៀវ ស បៃតង និងខ្មៅផងដែរ ខណៈតម្លៃវិញគឺមិនមានការផ្លាស់ប្តូរថ្មីឡើយ៕